ឧត្តរមានជ័យ៖ អនុវត្តតាមអនុសាសន៍របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តខិតខំថែទាំដំណាំចំរុះ ចិញ្ចឹមសត្វ ព្រមទាំងប្រមូលផលត្រី ចំនួន ១៦០គីឡូក្រាម និងត្រប់ចំនួន ១៣៥គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។