You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន កនាំប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរជូនដល់អង្គភាព និងបុគ្គល

ឧត្តមសេនីយ៍ត្រី បោន ប៊ិន កនាំប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរជូនដល់អង្គភាព និងបុគ្គល

បន្ទាយមានជ័យ៖ យោងតាមការណែនាំរបស់ផែនប្រឡងប្រណាំងទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ ក៏ដូចអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសម្រាប់ឆ្នាំ២០២១។

 

ក្នុងកិច្ចប្រជុំវាយតម្លៃនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែនទៀតក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន។

 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់គោរព និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុតចំពោះមេរោគកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀត ក្នុងពេលបំពេញការងារ ។

 

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរថយន្តជ្រកក្រោមផ្លាកលេខកងយោធពលខេមរភូមិន្ទ ឱ្យចូលទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ ។

 

លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំជំរុំជម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបានល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹមសត្វដើម្បីបំពេញតម្រូវការហូបចុករបស់កងកម្លាំង៕