បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយអង្ករចំនួន ១០០ការ៉ុង ស្មើនឹងទម្ងន់២,៥តោន ពីលោក ចិន ប្រែង អាជីវករក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកការហូបចុករបស់កងកម្លាំង។
ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមថ្លែងអំណរគុណចំពោះលោក ចិន ប្រែង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ រកស៊ីទទួលទានមានបាន ពិសេសជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ៕