ប៉ៃលិន៖ យោងតាមការណែនាំរបស់ផែនប្រឡងប្រណាំងទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង ០៨:៣០នាទីព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំ ប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនដល់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រចាំឆ្នាំ២០២១។