You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញទទួលអំណោយពីសប្បុរជន

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នាល្ងាចថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម នី ផល្លី និងលោកជំទាវ ហេង ពិសី បាននាំយកអំណោយថ្នាំសម្លាប់មេរោគ ជូនដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តកណាលមានដូចជា៖ ទឹកថ្នាំសម្លាប់មេរោគចំនួន ២០កាន និងទឹកថ្នាំសម្លាប់មេរោគដបតូច និងដបធំចំនួន ០៦កេស ស្មើរនឹង ២១៦ដប នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ មានក្តីសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តម នី ផល្លី និងលោកជំទាវ ហេង ពិសី ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លាដែលមិនអាចកាត់ថ្លៃបាន។ ក្នុងនាមនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងមូល សូមថ្លែងអំណរគុណជូនពរដល់ ឯកឧត្តម នី ផល្លី និងលោកជំទាវ ហេង ពិសី បានប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។