You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន បុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួន បុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច

ព្រះវិហារៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងការិយាល័យទី២ កងពលតូចលេខ៨ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួចម៉ូតូ ស្ថិតនៅចំណុចភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមប្រភពពត៌មានពី លោកអនុសេនីយ៍ឯក ស៊ិន សៀប មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឡូញ ចាន់ថុល ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរយោធា ទីលំនៅភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងស្របពេលដែល កម្លាំងកំពុងចេញល្បាតការពារក្នុងភូមិសាស្ត្រខាង ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូនៅចំណុចកើតហេតុខាង។ បន្ទាប់ពីជនសង្ស័យប្រទះឃើញកម្លាំងកំពុងល្បាត ស្រាប់តែជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួន ក៏ធ្វើអោយកម្លាំងមានការសង្ស័យ ក៏សម្រេចចិត្តធ្វើការដេញតាមឃាត់ខ្លួនជនសង្ស័យនោះ។

ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង ពីជនសង្ស័យរួមមាន ម៉ូតូចំនួន០១គ្រឿង និងសំភារៈសំរាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។
56

57

58