កោះកុង៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកសេនីយ៍ត្រី ស៊ឹម ពិសី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យ ៥០០,០០០រៀល និងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីជាចង្ហាន់ដល់ព្រះសង្ឃចំនួន៥៣ អង្គ និងសិស្សានុសិស្សកុមារា កុមារី អ្នកផ្ទុកជំងឺមេរោគអេដស៍ស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី និងអ្នកមានជីវភាពខ្វះខាត ដែលអាស្រ័យការហូបអាហារ ក្នុងវត្តទេពនិមិត្តនារដូវចូលព្រះវស្សានេះ និងដើម្បីចូលរួមចំណែក កសាងឧប្បដ្ឋានសាលាដែលទើបតែកសាងថ្មីផងដែរ ៕
តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង នាំយកបច្ច័យនិងភេសជ្ជៈប្រគេនព្រះសង្ឃវត្តទេពនិមិត្ត
- Post author:Sery Vutha
- Post published:September 17, 2021
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / កីឡា វប្បធម៌ សិល្បៈ