You are currently viewing សូមចែករំលែកព័ត៌មាននេះទៅកាន់ ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ជៀសវាងការចាញ់បោកពីពួកភេវរករ

សូមចែករំលែកព័ត៌មាននេះទៅកាន់ ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ជៀសវាងការចាញ់បោកពីពួកភេវរករ

មានមនុស្សជាច្រើនត្រូវបានទទួល ការហៅទូរស័ព្ទចូលពីលេខៈ
០១. +37560260528
០២. +37127913091
០៣. +37178565072
០៤. +56322553736
០៥. +37052529259
០៦. +255901130460 ឬលេខណាមួយ ដែលចាប់ផ្តើមពីលេខ +375, +371, +381។

នេះបើតាមបណ្តាញ សង្គមផ្លូវការ របស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានអោយដឹងថា។
ទូរស័ព្ទយើងពេលដែលទទូលលេខនេះ គឺរោទ៍តែមួយដងប៉ុណ្ណោះ ហើយវានឹងបិទទៅវិញ, ដូចនេះប្រសិនបើអ្នកហៅត្រលប់ទៅកាន់លេខ ទាំងនេះវិញ លោកអ្នកនឹងត្រូវបង់សេវា $១៥ – $៣០, បន្ថែមពីនោះពួកគេអាច ចម្លងបញ្ជីទំនាក់ទំនងរបស់អ្នកនៅក្នុងទូរស័ព្ទរបស់អ្នក រយះពេលត្រឹមតែ០៣វិនាទី ប៉ុននោះ។

ប្រសិនបើអ្នកមានលម្អិតក្នុងធនាគារឬកាតឥណទាននៅក្នុងទូរស័ព្ទរបស់អ្នកពួកគេនឹងអាចចម្លងបានផងដែរ! លេខទាំងនេះគឺមកពីប្រទេសបេឡារុស+375 អាហ្វហ្គានីស្ថានកូដ+371, Lativa, +381 កូដសម្រាប់ប្រទេសស៊ែប៊ី +563 កូដសម្រាប់ Valparaiso +370 កូដសម្រាប់ Vilnius +255 កូដសម្រាប់តង់ហ្សានី។

ការហៅទូរស័ព្ទទាំងនេះប្រហែលអាចមកពីពួក ISIS, សូមកុំឆ្លើយតបសារ ឬcall ត្រឡប់ទៅវិញអោយសោះ, សូមចែករំលែកពត៍មាននេះជាមួយមិត្តភក្តិនិង ក្រុមគ្រួសាររបស់អ្នក។
មួយវិញទៀតប្រសិនបើនរណាខ្លះសុំឱ្យអ្នកចុច #09 រឺ #90 សូមកុំចុចលេខនេះអោយសោះ ពីព្រោះ នេះជាល្បិចថ្មី ដ៏ពេញនិយមបំផុតរបស់ពូកភេវរករ ទៅលើអ្នកមិនដឹងអី។ ពួកភេវរករ បានប្រើប្រាស់ឧបករណ៍មួយចំនួន គឺថានៅពេលដែលអ្នកចុច # 09 រឺ 90# ពួកគេអាចចូលដំណើរការស៊ីមកាតរបស់អ្នក និងធ្វើឱ្យការហៅទូរស័ព្ទរបស់ពូកគេគឺជាការចំណាយរបស់លោកអ្នក។

ពត៍មានទាំងនេះត្រូវបានទូរទស្សន៍ របស់ប្រទេសសិង្ហបុរី បានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋរបស់ពួកគេទាំងអស់ ដើម្បីជូនជាដំណឹង ហើយត្រូវប្រុងប្រយ័ត្ន។
សូមអគុណ!
31

32

33

34