ក្រចេះ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានឣញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការវាយតម្លៃលក្ខណៈសម្បត្តិជំហានទី១ ដើម្បីស្នើសុំរូបភាពសរសើររបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២១ ដោយមានការឣញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ។