You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១

រតនគិរី៖ ព្រឹកថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១ ដោយមានការចូលពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការបានលើកឡើងនូវការអនុវត្តតួនាទីភារកិច្ច ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងរាជអាវុធហត្ថ ជាពិសេសការសាមគ្គីភាពផ្ទៃក្នុង លាក់ការរបស់កងទ័ព។ លោកមេបញ្ជាការបានបន្ថែមសូមនាយ នាយរងនិងពលអាវុធហត្ថទាំងអស់ ត្រូវអប់រំដល់ក្រុមគ្រួសារ និងកូនឲ្យយល់ជ្រាបអំពីជំងឺកូវីដ.១៩ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំ ៣ ការពារ។ រីឯមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក បានធ្វើការអប់រំផ្សព្វផ្សាយ នៅហ្នឹងមូលដ្ឋានរៀងៗខ្លួន។