កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលអំណោយពីសប្បុរសជនរួមមានសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពី ឧត្ដមសេនីយ៍ត្រី ហ៊ុន គីមជាតិ អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងសហការី ជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត អំណោយរួមមាន:
១.ម៉ាស់៣កេះធំ = ៧,៥០០ម៉ាស់
២.អាល់កុល ៤កាន = ១២០លីត្រ
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ មានក្តីសោមនស្សរីករាយក្រៃលែងចំពោះ ឧត្ដមសេនីយ៍ត្រី ហ៊ុន គីមជាតិ និងសហការី ដែលបានបរិច្ចាគ នូវធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងទឹកចិត្តជ្រះថ្លា។ ក្នុងនាមនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាមទាំងមូលសូមថ្លែងអំណរគុណ ជូនពរប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងអនុវត្តខ្ជាប់ខ្ជួននូវវិធានការ “៣កុំ-៣ការពារ” ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕