You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារជំនាញបុគ្គលិក

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារជំនាញបុគ្គលិក

ភ្នំពេញៈ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃ-ប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ័ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង ជាអធិបតី ក្នុង ពិធីប្រជុំផ្សព្វផ្សាយការងារជំនាញបុគ្គលិក។
វត្តមានចូលរួមក្នុងកិច្ចពិធីនេះ មានលោកវរសេនីយ៍ទោ ហាន វុទ្ធី នាយ ការិយាល័យ បុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញបុគ្គលិក តាមបណ្តាស្នងការដ្ឋានចំណុះបញ្ជាការដ្ឋាន អង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត កងវរសេនាតូច កងអន្តរាគមន៍ចល័តជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី មានប្រសាសន៍ថា ថ្ងៃនេះស្នងការដ្ឋានកសាងកម្លាំង បានកោះអញ្ជើញ ជំនាញបុគ្គលិក មកទទួលការផ្សព្វផ្សាយជំនាញការងារបុគ្គលិក ដើម្បីទៅការឯកភាពផ្ទៃក្នុង ពីព្រោះកន្លងមកការគ្រប់គ្រង ចំនួនទ័ពរបស់បណ្តាអង្គភាពកងរាជអាវុធហត្ថនៅមានភាពស្មុគស្មាញ នៅមានភាពចន្លោះប្រហោង ក្នុងទិសដៅកំណែ ទម្រង់ឲ្យកាន់តែស៊ីជម្រៅ វាទាមទារនូវប្រសិទ្ធភាពការងារជំនាញ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ រំឮកថា ក្រោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ បានចាត់បញ្ជូនជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការផ្ទៀងផ្ទត់ ទិន្នន័យជាមួយជំនាញបុគ្គលិកនៅអគ្គបញ្ជាការ។ ឥឡូវនេះដើម្បីធានានូវសុក្រិត្យភាព មុនទៅផ្ទៀងផ្ទត់ជាមួយជំនាញ បុគ្គលិកអគ្គបញ្ជាការ យើងចាំបាច់ធ្វើការផ្ទៀងផ្ទត់ផ្ទៃក្នុងរបស់យើងមួយជំហានសិន ដើម្បីឲ្យមានការឯកភាពគ្នា។ ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ជំរុញជំនាញបុគ្គលិកត្រូវយកចិត្តទុកដាក់ក្នុងការធ្វើបញ្ជីឈ្មោះពិតប្រាកដ ដូចគ្នា និងឈ្មោះនៅអត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ ករណីខ្លះដោយសារកំហុសបច្ចេកទេសកុំព្យូទ័រ ឬខុសអក្ខាវារុទ្ធ ការខុស អត្ថលេខ សូមពិនិត្យនិងប្រយ័ត្នប្រយែងខុសតែបន្តិចទៅអ្នកផ្សេង ព្រមទាំងប្រយ័ត្នខុសឋានន្តរសក្តិ។
ក្នុងពិធីនេះលោកវរសេនីយ៍ទោ ហាន វុទ្ធី នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមាន ប្រសាសន៍ប្តេជ្ញាចិត្តក្នុងនាមនាយការិយាល័យថ្មី នឹងខិតខំធ្វើការកែទម្រង់ជំនាញបុគ្គលិក ពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានភាព ល្អប្រសើរជាងមុនទៅលើទិន្នន័យ ក៏ដូចជាចំនួនទ័ព ចំនួនកូន ឋានន្តរសក្តិ ប្រាក់បៀវត្ស ធ្វើយ៉ាងណា ឲ្យសម្រេច តាមការទុកចិត្តពីសំណាក់ ឯឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើរូបលោកដែលកាលពីមុនជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ មកធ្វើជានាយការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
g1

g2

g3

g4

g5