កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុក លោកមេបញ្ជាការផ្នែករសឹករងស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថ អមដំណើរជាច្រើនរូបផងដែរ។