You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែសីហា

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែសីហា

កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការការពារក្នុងពិធីបុណ្យផ្សេងៗ ព្រមទាំងប្រជុំវាយតម្លៃអង្គភាពនិងបុគ្គល ដើម្បីស្នើសុំប័ណ្ណសរសើរនិងលិខិតសរសើរ ជូនដល់បុគ្គល និងអង្គភាព ដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Cisco Webex Meeting នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះ លោកមេបញ្ជាការ ក៏បានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការពារ បង្ការ ទប់ស្កាត់ កុំឱ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុមគ្រួសារ ត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពាក់ម៉ាស វ៉ែនតា លាងដៃជាមួយអាល់កុលនិងលាងដៃជាមួយសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។