បន្ទាយមានជ័យ៖ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕