ក្រចេះ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របូរី ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ទោ ព្រុំ បុរី សហការចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងទ្រនូលឆ្នាំង និងបឹងចម្លងភក់ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ចំនួន០២ករណី មានរបាំងសាច់អួននីឡុងក្រលាញឹកចំនួន១៧ខ្សែ ប្រវែង៨៥០ម៉ែត្រ និងលបសាច់អួននីឡុងចំនួន ០៦គ្រឿង, របាំងព្រួលស្បៃមុងចំនួន ០៨ខ្សែ ប្រវែង៤០០ម៉ែត្រ និងលូស្បៃមុងចំនួន ០៨មាត់លូ, បង្គោលចម្រឹងប្ញស្សីឃ្លៃចំនួន១៥០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិទម្ងន់ប្រមាណ ២០គីឡូក្រាម។