You are currently viewing ឧត្តមសេនីយ៍ត្រី ស៊ឹម ហុង ត្រូវបានទទួលភារកិច្ចជានាយការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី ស៊ឹម ហុង ត្រូវបានទទួលភារកិច្ចជានាយការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ភ្នំពេញៈ នៅបន្ទប់ការិយាល័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងាររដ្ឋបាល ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ទំនាក់ទំនងបរទេស នីតិកម្ម និងអធិការកិច្ច បានរៀបចំពិធីផ្ទេរប្រគល់ភារកិច្ច នាយការិយាល័យអធិការកិច្ច ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម ហុង ទទួលភារកិច្ចជានាយការិយាល័យអធិការកិច្ចថ្មី ជំនួស លោក ឧត្តមសេនីយ៍ត្រី សាយ សុគុណ ដែលត្រូវបានតែងតាំងជា នាយសេនាធិការរង។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី សាយ សុគុណ បានធ្វើសេចក្តីរាយការណ៍ពីសំណុំរឿងអធិការកិច្ចដែលមិនទាន់ បានបញ្ចប់នីតិវិធីប្រគល់ដល់លោកឧត្តមសេនីយ៍ ស៊ឹម ហុង អនុវត្តបន្ត និងការប្តេជ្ញាចិត្តបំពេញភារកិច្ចឲ្យសម្រេចបាន ជោគជ័យ តបតាមការជឿទុកចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានប្រគល់ភារកិច្ចដឹកនាំ គ្រប់គ្រងការិយាល័យអធិការកិច្ច រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង បានមានប្រសាសន៍ថា ការងារអធិការកិច្ចដើម្បីតម្រង់ទិស ជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យលើការល្មើសវិន័យ ការល្មើសច្បាប់របស់បុគ្គលិកកងរាជអាវុធហត្ថ ឬមានកំហុសនៅក្នុង ការងារប្រតិបត្តិរបស់កងរាជអាវុធហត្ថ ដែលបានប្រព្រឹត្តខុស ទាមទារឲ្យមានការធ្វើអធិការកិច្ចលើបុគ្គលនោះ ដើម្បីដាក់វិន័យទណ្ឌកម្ម ឬធ្វើការណែនាំ អប់រំ សំដៅពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធ ឲ្យមានប្រសិទ្ធភាពខ្ពស់ កសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ឯកឧត្តម មេបញ្ជាការរងបានបន្ថែម នៅថ្ងៃខាងមុខការិយាល័យ អធិការកិច្ចនឹងក្លាយជាអធិការដ្ឋាន ដែលនឹងតូ្រវពង្រីកភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យទៅលើការងារប្រតិបត្តិការ ត្រូតពិនិត្យការបំពេញភារកិច្ចនៅការិយាល័យ ត្រួតពិនិត្យលើការងារនៅកសាងកម្លាំង និងធ្វើការពិនិត្យការងារធានា ភស្តុភារ សម្ភារៈ បច្ចេកទេស ព្រមទាំងធ្វើការត្រួតពិនិត្យតាមអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត ដែលចំណុះឲ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការត្រួតពិនិត្យលិខិត្តស្នាមរដ្ឋបាល ការប្រើប្រាស់បុគ្គលិកមិនចំតាមជំនាញ ដែលបាន បណ្តុះបណ្តាលរូច ព្រោះថាការងារហ្វឹកហ្វឺនមានទិសដៅតម្រង់ទិសគ្រប់ជំនាញទាំងអស់ ប្រសិនបើមិនអញ្ចឹងទេ ធ្វើ៎ឲ្យ ខាតពេលវេលា ខាតថវិកា បាត់បង់ធន់ធានមនុស្ស គ្មានទេអ្នកបន្តវេន។ ឯកឧត្តម មេបញ្ជាការរង បានបញ្ជាក់ថា តាម គោលការណ៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ ជំរុញឲ្យការងារអធិការកិច្ច ត្រូវធ្វើការអធិការកិច្ចលើ ការងារកសាងកម្លាំង ការងារទ្រទ្រង់ ការងារធានា ចាប់ពីពេលនេះតទៅ បើមិនធ្វើដូច្នោះនោះទេ នាំឲ្យការងារ គ្រប់គ្រងធន់ធានមនុស្សខុសទិសដៅ។
%e1%9e%80%e1%9f%a1

%e1%9e%80%e1%9f%a2

%e1%9e%80%e1%9f%a3