ព្រះវិហារ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាការងារប្រឡងប្រណាំងកងរាជអាវុធហត្ថខេត្ត ដើម្បីពិភាក្សា វាយតម្លៃ ស្នើសុំលិខិតសរសើរ ប័ណ្ណសរសើរ របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជូនអង្គភាព និងបុគ្គល ដែលមានស្នាដៃល្អក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រចាំឆ្នាំ២០២១។