You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីការ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីការ

បាត់ដំបង៖ នៅវេលាម៉ោង ១៥ និង ២០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១​ នៅភូមិ ឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានឃាត់ខ្លួនពិរុទ្ឋឈ្មោះ ខឹម ពន្លក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៩៦ តព្រ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់លោក គឹម ហេង ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង។

បច្ចុប្បន្នមន្ត្រីជំនាញបានកំពុងអនុវត្តតាមនីតិវិធី។