You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងខេត្ត ដើម្បីប្រជុំវាយតម្លៃស្នើសុំសរសើរចំពោះអង្គភាព និងបុគ្គល

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងខេត្ត ដើម្បីប្រជុំវាយតម្លៃស្នើសុំសរសើរចំពោះអង្គភាព និងបុគ្គល

មណ្ឌលគិរី៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការកងរាជអាវុធខេត្តមណ្ឌលគិរី បានរៀបចំប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងខេត្ត ដើម្បីប្រជុំវាយតម្លៃស្នើសុំសរសើរចំពោះអង្គភាព និងបុគ្គលដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២១ និងបានចែកម៉ាស់ និងទឹកអាល់កុល ដល់នាយ-នាយរងអាវុធហត្ថខេត្ត មានម៉ាស់ក្រណាត់ ចំនួន២១០៨,  ម៉ាស់(ប្រអប់) ចំនួន២៤៨០ និងអាកុលចំនួន ០៨កេស។ ពិធីនេះក្រោមអធិបតិភាព លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វត្តមានមេបញ្ជាការរង ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានមន្ទីរកសាងកម្លាំង នាយលេខាធិការដ្ឋាន មេបញ្ជាការក្រុងស្រុកផងដែរ។