ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង និងលោកជំទាវ តំណាង ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពីធីអភិសេកព្រះពុទ្ធបដិមា និងប្រគេនបច្ច័យចំនួន ១៧លានរៀល និង ៤០០០$ ដើម្បីកសាងសាលាឆាន់ នៅវត្តសទ្ធារាម ហៅវត្តព្រៃព្រែក ស្ថិតក្នុងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។