You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ចេញធ្វើសកម្មភាពមនុស្សធម៌

កំពង់ធំៈ កម្លាំងកងរាជអាវុធហត្ថ តែងតែចូលរួមជួយកិច្ចការងារសង្គម ដើម្បីជួយកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងនៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន ប៊ុនហួរ
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបារាយ៍ បានដឹកនាំក្រុមការងារ ចេញធ្វើសកម្មភាពមនុស្សធម៌ ដោយយកគ្រឿង ឧបភោគបរិភោគ រួមមាន អង្ករទម្ងន់៥០គីឡូក្រាម ទឹកសុទ្ធចំនួន០៣យួរ ទឹកស៊ីអ៊ីវចំនួន០១យួរ ទឹកត្រីចំនួន០១យួរ មីចំនួន០១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ទៅចែកជូនគ្រួសារទីទាល់ ឈ្មោះ ហេង ឃីម ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិដោម ឃុំបាក់ស្នាស្រុកបារារយណ៌ ខេត្តកំពង់ធំ។
11

12

13

14