You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួ​នជនសង្ស័យករណីគ្រឿងញៀនចំនួន ០៤នាក់

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួ​នជនសង្ស័យករណីគ្រឿងញៀនចំនួន ០៤នាក់

បាត់ដំបង៖ នៅវេលាម៉ោង ២០:០០ នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៩ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿងនិង ម៉ូតូចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់នីតិវិធី ។