ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញទៅប្រគល់សម្ភារបរិក្ខារពេទ្យ(តេស្តរហ័ស)ជូន ដល់បញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងនគរបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារទ្វេភាគី កម្ពុជា-វៀតណាម (បុសមន)។
សម្ភារដែលប្រគល់ជូនបញ្ជាការដ្ឋានយោធាខេត្តតៃនិញរួមមាន៖
១.ឧបករណ៍ធ្វើតេស្ដរហ័សចំនួន ១,០០០
២.ត្រីងៀត ១៥គីឡូក្រាម។
សម្ភារដែលប្រគល់ជូននគរបាលខេត្តតៃនិញរួមមាន៖
១.ឧបករណ៍ធ្វើតេស្ដរហ័សចំនួន ១,០០០
២.ត្រីងៀត ១៥គីឡូក្រាម ។
ក្នុងឱកាសនោះផងដែរបញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងនគរបាលខេត្តតៃនិញបានជូនវត្ថុអនុស្សាវរីយ៍ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ៕