You are currently viewing ឧត្តមសេនីយ៍ត្រី លី ឡាដា អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១

ឧត្តមសេនីយ៍ត្រី លី ឡាដា អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្ត។ ដោយឡែកនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយ នាយរងអាវុធហត្ថគ្រប់ៗគ្នាផងដែរ។