ត្បូងឃ្មុំ៖ ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីចែកអំណោយបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូននាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
អំណោយក្នុងម្នាក់ៗទទួលបាន អង្ករ ០១បេ, ទឹកក្រូច ០១កេស, មី ០១កេស, ទឹកបរិសុទ្ធ ០១កេស, ត្រីខ ០១យួរ, ម៉ាស់ ០២ប្រអប់, អាល់កុល ១ដប និងថវិកា ៥០០០០ ៛(ប្រាំម៉ឺនរៀល) សរុបជាថវិកាស្មើនឹង ១៣,៤៥០,០០០៛(ដប់បីលានបួនសែនប្រាំម៉ឺនរៀល)។