You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ ដល់មន្រ្តី កងរាជអាវុធហត្ថ ក្រុង,ស្រុក ស្នាក់ការសន្តិសុខ របស់ខ្លួន ថា ដើម្បីថែរក្សាបាននៅសន្តិសុខ សុវត្តិភាព និងរក្សាបាន សណ្តាប់ធ្នាប់របៀបរៀបរយ គ្រប់ពិធីបុណ្យដែលកំពុងប្រព្រឹត្តទៅ និងត្រៀមរៀបចំឲ្យបានល្អប្រសើរ

យើងជាកងកំលាំងអាវុធហត្ថ ត្រូវធ្វើសកម្មភាពល្បាតចល័ត តាមគោលដៅសំខាន់ៗ ជាពិសេសតាមដងផ្លូវសាធារណៈ នៅតាមវត្តអារាម រាល់ពេលពលរដ្ឋប្រជាពុទ្ធបរិស័ទ ដែលអញ្ជើញ ទៅបោះបាយបិណ្ឌ នេះ។
លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា ត្រូវតែបង្ក្រាបឲ្យបានដាច់ខាតនូវ សកម្មភាពជនខិលខូច ដែលត្រៀមប្រព្រឹត្តចោរកម្ម លួចប្លន់ទ្រព្យសម្បត្តិ លើដងផ្លូវលំនៅដ្ឋាន។ ក្រៅពីនោះ កម្លាំងការពារ ត្រូវណែនាំ អប់រំក្រុម ក្មេងទំនើង ក្រុមក្មេងបង្ហោះម៉ូតូ តាមដងផ្លូវ ផ្សព្វផ្សាយពីការបើកបរ ឲ្យមានរបៀបរៀបរយ ជៀសវាងឲ្យបានប្រការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានលើកឡើងពីបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដាក់ចេញនូវផែនការសម្រាប់ការពារ នៅពិធីបុណ្យកាន់បិណ្ឌ,ភ្ជំបិណ្ឌ រួមទាំងបុណ្យកឋិន បុណ្យឯករាជ្យជាតិ ហើយនិងបុណ្យដ៏ធំមួយចំនួនទៀត គឺព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាពេលខាងមុខផងដែរ៕
fn-2016-09-17-12-39-11-0

fn-2016-09-17-12-39-12-2

fn-2016-09-17-12-39-12-4

fn-2016-09-17-12-39-12-6