You are currently viewing លោកវរសេនីយ៍ឯក ជុន វណ្ណី ដឹកនាំការិយាល័យសុខាភិបាល ចុះយកវត្ថុសំណាកធ្វើតេស្ដរហ័ស

លោកវរសេនីយ៍ឯក ជុន វណ្ណី ដឹកនាំការិយាល័យសុខាភិបាល ចុះយកវត្ថុសំណាកធ្វើតេស្ដរហ័ស

កណ្តាល៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំការិយាល័យសុខាភិបាល ចុះយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) ជូននាយទាហាន នាយទាហានរង កំពុងប្រចាំការនៅគោលដៅព្រលានយន្តហោះថ្មី សរុបចំនួន ៩៥នាក់ ដើម្បីចូលរួមបង្ការទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់។