កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ២០៩៤/០២១ ចុះថ្ងៃទី២០ ខែកញ្ញា ២០២១ ចេញដោយ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ហម បូរ៉ា ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។
អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់តាមដីការ
- Post author:Sery Vutha
- Post published:September 22, 2021
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប