តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវបានអញ្ជើញចូលរួមបើកវគ្គបំប៉នការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក។