សៀមរាប៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីកងរាជអាវុធហត្ថ បានទទួលឧបករណ៍បង្ក្រាបបទល្មើស ដែលជាការឧបត្ថមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុធ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្តសៀមរាប។