កំពត៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពត ហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូកដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកាមេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនស្ស័យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។