បន្ទាយមានជ័យៈ ជនសង្ស័យចំនួន១៣នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង២៣ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជិតរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យទាំង១៣នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់នោះខ្លួន គឺធ្វើទៅបានដោយមានការសហការយ៉ាងរឹងម៉ាំ ពីកម្លាំងមូលដ្ឋានស្រុក ក្រុង កងរាជអាវុធហត្ថ ក្នុងខេត្តបន្ទាយមានជ័យ ទើបធ្វើអោយប្រតិបត្តិការនេះ ធ្វើទៅបានដោយជោគជ័យ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់ ដែលមានទម្ងន់ស្មើ ២.៤៧ក្រាម
០២. ម៉ូតូចំនួន ០៥គ្រឿង
០៣. ចឹញ្ជៀនចំនួន ០២វង់
០៤. កងដៃចំនួន ០៣ កង
០៥. ទូរស័ព្ទចំនួន ១៦គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។