ភ្នំពេញ៖ យោងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនជ្រកក្រោមស្លាកលេខកងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត តាមរយៈប្រព័ន្ធហ្សូម (Zoom Online Meeting)។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានសមាសភាពចូលរួមពីស្នងការរង នាយការិយាល័យជំនាញនៃស្នងការដ្ឋានផែនការប្រតិបត្តិការទាំងអស់ និងនាយរងការិយាល័យ នាយផ្នែក ជំនួយការទាំងអស់នៃស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន។