ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យ៉ែម ច័ន្ទឌី មេបញ្ជាការ កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកបច្ច័យទេយ្យទាន របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រី អញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
បច្ច័យ និងទេយ្យទានយកទៅប្រគេនរួមមានសាដកចំនួន ១០, មី១កេសធំ, ទឹកបរិសុទ្ធ ២កេស, ទឹកផ្លែឈើ១កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី៥ប្រអប់, ប្រេងឆា១០ដបធំ អាល់កុល ៣កាន, ម៉ាស់ចំនួន ៥,០០០ម៉ាស់, ធុងបាញ់ថ្នាំ និងថវិការចំនួន ៥លានរៀល។