កំពង់ចាម៖ នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ចាមទទួលបានព័ត៌មានពីអ្នករត់តាក់ស៊ីបានបានហៅទូរស័ព្ទប្រាប់ថា ទទួលបញ្ញើទូរសព្ទដៃ០១គ្រឿងផ្ញើពីខេត្តកំពង់ចាមទៅស្គន់ស្រុកជើងព្រៃពេលនោះអ្នករត់តាក់ស៊ីបានឆែកមើលទៅឃើញមានគ្រឿងញៀននៅក្នុងទូរស័ព្ទដៃ ហើយអ្នករត់តាក់ស៊ីបានហៅទូរស័ព្ទមកប្រាប់កម្លាំងជំនាញដើម្បីសុំសហការជាមួយយកអ្នកម្ចាស់បញ្ញើទូរសព្ទខាងលើនោះ។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
នៅវេលាម៉ោង ១៤ និង ៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងនៅចំណុចភូមិតាសែន ឃុំសូទិព្វ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿ លឿ (ហៅសាយ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអង្លង់អក ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ស០១កញ្ចប់, ទូរស័ទ្ទ០១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។