You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ បង្ក្រាបករណីល្បែងស៊ីសង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ បង្ក្រាបករណីល្បែងស៊ីសង

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ បង្ក្រាបករណីល្បែងស៊ីសងចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិ ឧទំព័រ ឃុំស្វាយជ្រុំ ស្រុ
ករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់នោះមានឈ្មោះៈ
០១. ឈុន គឹមលាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
០២. ហ៊ុន គឹមលាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
០៣. អ៊ុម សំឡូតភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ភ្នាក់ងារដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួន រួមមានៈ
០១. រថយន្ត ម៉ាកកូរ៉ូឡា ចំនួន០១គ្រឿង
០២. ម៉ូតូ ម៉ាកវ៉េវ ចំនួន០១គ្រឿង
០៣. មាន់ជល់ ចំនួន០៣ល្បាល
០៤. ជ័រ រុំសង្វៀន ចំនួន០២ដុំ
០៥. កៅអីជ័រ ចំនួន៤៨កៅអី
០៦. ស៊ុំក្រុងមាន់ ចំនួន០៥ស៊ុំ
០៧. ទូស័ព្ទដៃ ចំនួន០៤គ្រឿង
០៨. លុយខ្មែរចំនួន ១លាន ២សែនរៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%9a%e1%9f%a1

%e1%9e%9a%e1%9f%a2