You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤ វត្ត

 

ស្ទឹងត្រែង៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ បិណ្ឌទី១ នៅព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងក្រោមឦឱវាទនាំយកគ្រឿងបរិក្ខា និងបច្ច័យទៅប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០៤ វត្តរួមមាន៖

១- វត្តស្រះកែវមុន្នីវណ្ណ (វត្តលើ)

២- វត្តពោធិ៍ញ្ញាណ (វត្តព្រះអង្គធំ)

៣- វត្តធម្មរង្សី (វត្តបាចុង)

៤- វត្តវេឡុវ័ន្ត (វត្តស្រែឬស្សី)

គ្រឿងបរិក្ខា និងបច្ច័យសរុប បច្ច័យ  ៨,៧២០,០០០៛ (ប្រាំបីលានប្រាំពីរសែនពីរម៉ឺនរៀល), អង្ករចំនួន ៤០០គីឡូក្រាម, មីម៉ាម៉ាចំនួន ២០កេស, ទឹកត្រីចំនួន ៨យួរ, ទឹកស៊ីអ៊ីវចំនួន ៨យួរ, ទឹកបរិសុទ្ធ ចំនួន ៤០យួរ, ម៉ាស់ចំនួន ២០០០ ម៉ាស់។