រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំ មន្ត្រីក្រោមឱវាទចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០២ នៅវត្តឧត្តមរតនារាមអូរចេង (ហៅវត្តអូចេង) និងបាននាំយកទេយ្យទាន មានគ្រឿងបរិភោគឧបភោគប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមានទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០១ កេស, មី ១២ កេស,ទឹកក្រូច ០៥ កេស, ទឹកបរិសុទ្ធ ០៦ កេស, អង្ករ ០១ បេស្មើ ១០០គីឡូក្រាម, ប្រគេនបច្ច័យព្រះសង្ឃ ២០អង្គ ស្មើនឹងថវិកា ៨៦ ម៉ឺនរៀល, ជូនថវិកាយាយជីតាជី ១៩ នាក់ ៣៥ ម៉ឺនរៀល, បច្ច័យកាន់បិណ្ឌវេនទី ០២តំកល់ទុកសម្រាប់កសាងចំនួន ៤.៧១០.០០០ រៀល ។