You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមក្នុងពីធីបើកដាក់ឱ្យដំណើរការឆ្លងកាត់ផ្លូវវាងក្រុងសិរីសោភ័ណ និងផ្លូវជាតិលេខ៥

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមក្នុងពីធីបើកដាក់ឱ្យដំណើរការឆ្លងកាត់ផ្លូវវាងក្រុងសិរីសោភ័ណ និងផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុង/ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងតំណាងក្រុមហ៊ុនសាងសង់ជប៉ុន បានអញ្ជើញបើកដាក់ឱ្យដំណើរការឆ្លងកាត់ផ្លូវវាងក្រុងសិរីសោភ័ណ និងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ទៅខេត្តបាត់ដំបងដែលត្រូវបានបញ្ចប់ការស្ថាបនារួចរាល់ ។