កំពង់ចាម៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំនាយ នាយរងក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ លឹម ឆាយ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង២៣ និង ១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកានាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាមចូលរួមបុណ្យសពចំនួន ៥,០០០,០០០រៀល និងថវិកាឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តកំពង់ចាម ចំនួន៤០០,០០០រៀល សរុប ៥,៤០០,០០០រៀល ជូនដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិអូរលាវ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។