You are currently viewing ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួច

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួច

កណ្តាល៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួច (ម៉ូតូកង់បីឥណ្ឌា និងទូរស័ព្ទដៃ) ស្ថិតក្នុងឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។

សម្ភារៈបាត់បង់រួមមានម៉ូតូកង់បីឥណ្ឌា ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង, ប្រាក់រៀល ២០០០០រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក។

វត្ថុតាងចាប់យករួមមានទូរស័ព្ទ ០២គ្រឿងរបស់ជនរងគ្រោះ, លិខិតបញ្ចាំម៉ូតូកង់បី ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក របស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង តាមនីតិវិធី។