You are currently viewing លោកវរសេនីយ៍ឯក ថូ សេង ផ្សព្វផ្សាយការងារអប់រំចិត្រសាស្ត្រ ឆមាសទី២ ឆ្នាំ២០២១

លោកវរសេនីយ៍ឯក ថូ សេង ផ្សព្វផ្សាយការងារអប់រំចិត្រសាស្ត្រ ឆមាសទី២ ឆ្នាំ២០២១

បន្ទាយមានជ័យ: ព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈបានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្រសាស្ត្រ ឆមាសទី២ ឆ្នាំ២០២១ ដល់នាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរទាំង៧ នាយលេខាធិការដ្ឋាន និងលោកនាយការិយាល័យហិរញ្ញវត្ថុ ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនដល់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ។