You are currently viewing អំណោយរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបើកចែកជូនដល់នាយ នាយរងអាវុធហត្ថខេត្តកណ្តាល

អំណោយរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបើកចែកជូនដល់នាយ នាយរងអាវុធហត្ថខេត្តកណ្តាល

កណ្តាល ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បាននាំយកអំណោយរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់កងកម្លាំងយកទៅប្រើប្រាស់ដើម្បីបង្ការ ទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ មានដូចជា៖ ម៉ាសក្រណាត់ ម៉ាសពណ៌ស និងអាល់កុល។ល។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កងកម្លាំងពី លោកនាយឧត្តសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីប្រយុទ្ធប្រឆាំងការពារ បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩។ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុមគ្រួសារទាំងអស់ ទោះបីចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពាក់ម៉ាស វ៉ែនតា អាល់កុលនិងលាងដៃជាមួយសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។