ដោយមើលឃើញពីសារៈសំខាន់នៃការលើកទឹកចិត្ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោក នុត ពុធដារ៉ា
អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ មន្ត្រីមូលដ្ឋាន ខណ្ឌ សង្កាត់ ភូមិ ក្រុមយុវជន និងសហការីជាច្រើនរូបផ្សេងទៀត បាននាំយកនូវរង្វាន់លើកទឹកចិត្តទៅចែកជូនដល់សិស្សដែលទទួលបាននិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ព្រមទាំងឆ្លៀតនាំយកអំណោយចែកជូនដល់គ្រួសារទីទាល់ក្រចំនួន៣៣គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោផងដែរ ។
ក្នុងនោះដែរ សិស្សជ័យលាភីចំនួន០៥នាក់ ដែលទទួលបានរង្វាន់រួមមាន៖
+ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣នាក់គឺ ៖
១- ឈ្មោះ វៃ រ៉ានី ភេទស្រី និទ្ទេសA ទទួលបានម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៦ ចំនួន០១គ្រឿង +កុំព្យូទ័រយួរដៃ០១គ្រឿង + កាបូបស្ពាយ០១។
២- ឈ្មោះ ព្រឿង លីដា ភេទប្រុស និទ្ទេសB និង
៣- ឈ្មោះ សិដ្ឋ ពិសី ភេទប្រុស និទ្ទេសB ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃម្នាក់0១គ្រឿង +ថវិកាម្នាក់៤0ម៉ឺនរៀល + កាបូបស្ពាយម្នាក់០១។
+ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន២នាក់គឺ ៖
១- ឈ្មោះ ម៉ារិន្ទ រ័ត្ន នីកា ភេទស្រី លេខ១ ទទួលបានកុំព្យូទ័រយួរដៃ0១គ្រឿង+ថវិកា៤0ម៉ឺនរៀល + កាបូបស្ពាយ0១។
២- ឈ្មោះ ដន សុវណ្ណតារ៉ា លេខ២ ទទួលបានកុំព្យូទ័រយួរដៃ0២គ្រឿង + កាបូបស្ពាយ0១។
ដោយឡែកទុគ៌តជនទាំង33គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ0២ការ៉ុង, ទឹកត្រី.ទឹកស៊ីអ៊ីវ0២យួរ,ត្រីខកំប៉ុង0១យួរ,ទឹកសុទ្ធ0១កេស និងថវិកា៥ម៉ឺនរៀល ។
អ្វីដែលគួឲ្យកត់សម្គាល់ផងដែរនោះ គឺឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកនំបុ័ងចំនួន៦00ដើម + ការ៉េម៦00ដើម + ទឹកសុទ្ធ៦00ដប ចែកជូននិងហូបចុករួមជាមួយប្អូនៗសិស្សានុសិស្ស យុវជន យុវនារី លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា និងសមាជិកចូលរួមក្នុងអង្គពិធីទាំងមូល ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលកក់ក្តៅ ជាគ្រួសារខ្មែរតែមួយ។ បន្ថែមពីលើនេះទៀត ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកថវិកាជូនដល់ ៖
– លោកគ្រូ អ្នកគ្រូចំនួន ៥0នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល
– សមាជិកយុវជនភូមិ សង្កាត់ចំនួន ២0នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល
– ចេញថ្លៃកាត់អាវឯកសណ្ឋានឲ្យសមាជិកយុវជនភូមិចំនួន១៨នាក់ ក្នុងអាវ០១តម្លៃ៤១០០០៛
– ជូនដល់អង្គភាព អហ ខណ្ឌដង្កោ = ២0ម៉ឺនរៀល
– ជូនដល់អង្គភាព នគរបាលប៉ុស្តិ៍ = ២0ម៉ឺនរៀល
– ជូនដល់អង្គភាព ប្រជាការពារសង្កាត់= ២0ម៉ឺនរៀល
– ក្រុមរបាំឆៃយ៉ាំប្រចាំវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស = ២0ម៉ឺនរៀល
ក្នុងឱកាសនោះផងដែរឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួបស្ត្រីម្នាក់ឈ្មោះ ស៊ុន សុខុម អាយុ៥0ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ដែលមានអាការៈងងឹតភ្នែកទាំងសងខាងរយៈពេលជាងមួយឆ្នាំហើយ ដោយពុំធ្លាប់បានទៅឲ្យគ្រូពេទ្យពិនិត្យនៅឡើយ ឯកឧត្តម ក៏បានចាត់ឲ្យក្រុមគ្រូពេទ្យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅពិនិត្យអាការៈរោគ ប្រសិនបើអាចធ្វើការវះកាត់ព្យាបាលឲ្យមើលឃើញឡើងវិញបាន ឯកឧត្តម រ័ត្ន ស្រ៊ាង និឹងធានាចេញថ្លៃវះកាត់ព្យាបាលទាំងស្រុង។