សៀមរាប៖ នៅទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកវរសេនីយ៍ឯក ផាន់ សារ៉េត មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ លោកវរសេនីយ៍ត្រី ឃុំ ឡាញ់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានធ្វើការផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រឆមាសទី២ ដល់នាយរងសេនាធិការដ្ឋាន និងមន្ទីរទាំង ៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង១២ ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនដល់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវា។