រតនគីរី៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី ជាតំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជូននាយអាវុធហត្ថ ដែលមានផ្ទុកមេរោគកូវីដ.១៩ ចំនួន ០១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
អំណោយដែលបានផ្ដល់ជូនមាន៖
១.ទឹកសុទ្ធចំនួន ០២ កេស
២.មីកំប៉ុងចំនួន ០៤ យួរ
៣.ទឹកក្រូចចំនួន ០៣ កេស
៤.ថវិកាចំនួន ២០០,០០០ រៀល ។