កោះកុង៖ អនុវត្តតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និងសាសនា ក៏ដូចជារាជរដ្ឋាភិបាល ស្ដីពីការផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៨:១០នាទី លោកវរសេនីយ៍ទោ ថុង សំអន ប្រធានមន្ទីរភស្តុភារ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បាននាំយកបច្ច័យចំនួន ១,៧៦០,០០០រៀល និងទេយ្យទានដែលនាយ នាយរងកងរាជអាវុធហត្ថខេត្តកោះកុងបានចូលរួមចាប់មគ្គផល សម្រាប់ប្រភេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីដោះស្រាយជាចង្ហាន់ និងតាមតម្រូវការក្នុងវត្ត៕