ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមលោកប្រធានមន្ទីរ យោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។