You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តទ្រា

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តទ្រា

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទបានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្តមួយចំនួនប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តទ្រាស្ថិតនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ មេបញ្ជាការបន្តពិនិត្យមើលការសាងសង់ព្រះវិហារថ្មីក្នុងវត្ត និងចែកជូនថវិកាមួយចំនួនដល់តាជី និងក្រុមជាងដែលកំពុងសាងសង់ផងដែរ ។